ជីវិតគ្រួសារ និងសេរីភាព​​។​​ Family life vs. freedom

1–2 minutes

To read

បកប្រែពី http://chivit.org/family-life-vs-freedom

ដោយ ធិក កល្យាណ

ជីវិតគ្រួសារ និង​សេរីភាព

នៅពេលដែលខ្ញុំចាកចេញពីក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការ​សហការីមួយចំនួនដែលបំពេញការងារក្នុងក្រុមបាន​មកជួប​ខ្ញុំដើម្បីលាគ្នា នៅពេលនោះខ្ញុំសង្កេតឃើញថា កែវភ្នែករបស់ពួកគេ​បង្ហាញ​ប្រាប់​ខ្ញុំ​យ៉ាងច្បាស់​​​នូវអារម្មណ៏របស់ពួកគេ គឺពួកគេពិតជាសោកស្តាយណាស់ដែលឃើញខ្ញុំចាកចេញ ហើយច្រណែនដោយសារពួកគេក៏ចង់ធ្វើបែបហ្នឹងដូចគ្នា​តែពួកគេនៅមិនទាន់ដាច់ចិត្តដាក់ពាក្យឈប់​នៅកន្លែងការងារចាស់ដែលផ្តល់ប្រាក់ខែសមរម្យស្របពេលដែលពួកគេមិនទាន់ទទួលបានឪកាស​ការងារនៅកន្លែងថ្មីនៅឡើយ។​

ទោះជាយ៉ាងនេះក្តីខ្ញុំពិតជាមានអារម្មណ៏ភ្ញាក់ផ្អើលនៅពេលដែលដឹងថាមានប្រជាជនខ្មែរមួយចំនួនបាន

សម្រេចចិត្តថាឈប់ធ្វើការ បើទោះជាមិនទាន់រកបានការងារថ្មីធ្វើក៏ដោយ។

នៅបណ្តាបស្ចិមប្រទេស អ្នកនឹងមិនអាចឈប់ធ្វើការបាន​នោះទេ បើអ្នកមិនទាន់ទទួលបានការងារ​ថ្មីមួយទៀត។​ ព្រោះការសម្រេចចិត្តថាឈប់ពីការងារភ្លាមៗនេះ អាចធ្វើអោយអ្នកមានអារម្មណ៏ថា ខ្មាស់អៀនដោយសារគ្មានការងារធ្វើ និងដោយសារតែមិនអាចពឹងផ្អែកទៅលើឪពុកម្តាយទាំងស្រុង ឫអោយឪពុកម្តាយចិញ្ចឹមនោះឡើយ ព្រោះអ្នកធំពេញវ័យហើយ។

បន្ទាប់មករង្វង់ដ៏កាចសាហាវបានចាប់ផ្តើម: គ្មានផ្ទះ, គ្មានអាសយដ្ឋាន, គ្មានលទ្ធភាពដើម្បីទទួលបានការងារធ្វើ,​​ ដូចនេះ គ្មានការងារមានន័យថាគ្មានផ្ទះរស់នៅ …

ពេលនេះ ខ្ញុំគ្រាន់តែចង់ធ្វើការចែករំលែកថា​ ប្រជាជនខ្មែរពិតជាមានសំណាងខ្លាំងណាស់ ដែលបានរស់នៅក្នុងប្រទេសកម្ពុជា​ ជាសង្គមមួយដែល ចំណងក្នុងគ្រួសារ ត្រូវបាន​ចាត់ទុកជារឿងសំខាន់។ ការរស់នៅជួបជុំគ្រួសារ អាចធ្វើអោយអ្នកមានអារម្មណ៏ថាមានសម្ពាធ ឫ បន្ទុកឧទាហរណ៏នៅពេលដែលលោកអ្នកមានគំនិតខុសគ្នាពីឪពុកម្តាយរបស់អ្នក ឫក៏​នៅពេល​ប្រពន្ធរបស់​អ្នក​​​​​នៅមិនសូវចុះសម្រុងជាមួយសាច់ថ្លៃ​ ប៉ុន្តែទោះជាយ៉ាងនេះក្តី ខ្ញុំសង្កេតឃើញថា​នៅក្នុងប្រទេសកម្ពុជាមានជនអនាថាឫជនគ្មានផ្ទះសម្បែងរស់នៅ តិចជាងនៅបរទេស។

ជួនកាល នៅក្នុងគ្រួសារទាំងមូលដែលមានសមាជិកជាច្រើនដូចជា យាយតា ពូមីង បងប្អូនជីដូនមួយ គឺមានសមាជិកតែម្នាក់ប៉ុណ្ណោះដែលមានការងារធ្វើ រកប្រាក់ផ្គត់ផ្គង់តំរូវការគ្រួសារទាំងមូល។

និយាយអោយខ្លីទៅការរស់នៅក្នុងគ្រួសាររបស់ប្រជាជនខ្មែរ ហាក់ដូចជាមានការចុះសម្រុងជាង​គ្រួសារ​​មួយចំនួនដែលរស់នៅក្រៅប្រទេស វាមិនមែនមានន័យថា ពួកគេរស់នៅចុះសម្រុងគ្នា

គ្រប់ពេល​  នោះទេពួកគេក៏អាចឈ្លោះទាស់ទែងគ្នាដែរ ប៉ុន្តែពួកគេគ្រាន់តែដឹងថាទោះជា

មានរឿងអ្វីក៏ដោយក៏គេនៅតែជាគ្រួសារតែមួយ ហើយពួកគេដឹងថាត្រូវរស់នៅជាមួយគ្នាយ៉ាងម៉េច ទទួលយកកំហុសរបស់សមាជិកម្នាក់ៗតាមរបៀបណា……

´«វាមានលក្ខណៈងាយស្រួលខាងសេដ្ឋកិច្ចជាងនៅក្នុងវប្បធម៌លោកខាងលិចរបស់យើង ព្រោះ

មនុស្សភាគច្រើនដែលរស់នៅបរទេស តែងតែព្យាយាមស្វែងរកសេរីភាព និងឯករាជ្យភាពរបស់ពួកគេ ដែលបណ្តាលអោយពួកគេក្លាយជាមនុស្សអត្មានិយម និង តែងតែមានហេតុផលរៀងៗខ្លួន ហើយអ្វីទាំងអស់នេះសុទ្ធតែជាកត្តាបន្ថែមនូវសម្ពាធសម្រាប់ខ្លួនពួកគេផ្ទាល់។ ប៉ុន្តែទោះជាបែបនេះក្តី មនុស្សយើងម្នាក់ៗមិនអាចរំពឹងតែទៅលើឪពុកម្តាយរបស់អ្នកទាំងស្រុងនោះទេ អ្នកត្រូវស្វែងរកផ្លូវជីវិតសម្រាប់ខ្លួនឯង និយាយរួមទៅ ត្រូវព្យាយាមរស់ដោយខ្លួនឯង ឫខ្លួនត្រូវទីពឹងខ្លួន»៕

Leave a comment

Ama Ndlovu explores the connections of culture, ecology, and imagination.

Her work combines ancestral knowledge with visions of the planetary future, examining how Black perspectives can transform how we see our world and what lies ahead.