បន្ត ឬ ផ្អាក?​ Bring down the curtain or continue to ring the curtain up at Phare Circus?

1–2 minutes

To read

ពេលដែលខ្ញុំគិតអំពីភាពដែលអាចកើតឡើង​ក្នុងការផ្អាកទស្សនីយភាពល្ខោនសៀកកម្ពុជាហ្វារ វាធ្វើអោយខ្ញុំទទួលអារម្មណ៍ពិបាក។ យើងបានផ្អាកម្តងហើយ ដែលជាការចូលរួមទប់ស្កាត់ការរាលដាលមេរោគកូវីត១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពីខែមីនាដល់មិថុនា ៤​ ខែ។ ចន្លោះពេលនុះ សិល្បការិនី សិល្បករ នៅបន្តហាត់សម ព្រមទាំងបានបង្កើតទស្សនីយភាព២ថ្មឺ ក្រោមចំណងជើងថា “ការត្រលប់មកវិញនៃល្ខោនសៀកកម្ពុជាហ្វារ” #ហ្វារត្រលប់មកវិញ #រឹតតែពូកែរឺតតែរឹងមាំ។

សហគ្រាសសង្គមហ្វារនៅបន្តគាំទ្រដើម្បីធានាជូននូវសុវត្ថិភាព សង្គមនិងជីវភាពជូនក្រុមការងារនិងសិល្បករ។​
ក្រោយការរៀបចំជាថ្មីនិងការលះបង់ និងចូលរួមយ៉ាងខ្លាំងរបស់ក្រុមការងារហ្វារ ពួកយើងបានគោរពគោលការណ៍ណែនាំសុវត្ថិភាព និងបន្ថែមបទពិសោធន៏រឹតតែគួរអោយសប្បាយរីករាយ ជូនទស្សនិកជន ដូចជា អាហារបែបដងវិថីដ៏ឆ្ងាញ់ មានអនាម័យនិងតម្លៃសមរម្យ ដោយក្រុមចុងភៅប្រកបភាពច្នៃប្រឌិតវ័យក្មេង https://www.facebook.com/asianstreetfoodcambodia (អរគុណបងអូស្មាន់ដែលបានផ្តល់យោបល់នេះ) និងការតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់សិល្ប:សម្រាប់ការថតរូប ស្អាតៗ និងការកម្សាន្តសប្បាយសម្រាប់កុមារនិងមនុស្សពេញវ័យទាំងអស់ មុនទស្សនីយភាពក្នុងតង់ល្ខោនសៀកហ្វារផងដែរ៕

ល្ខោនសៀកកម្ពុជាហ្វារ បានត្រលប់មកវិញ ដោយគោរពគោលការគម្លាតនិងសុវត្ថិភាព#ហ្វារត្រលប់មកវិញ #រឹតតែពូកែរឺតតែរឹងមាំ រៀងរាល់ ចុងសប្តាហ៍រៀងរាល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ ជាមួយវណ្ណកម្មទស្សនីយភាពខុសៗគ្នានៅចុងសប្តាហ៍នៃខែនីមួយៗ​ ពីខែកក្កដារហូតមកដល់ពេលនេះ។​ សិល្បករ សិល្បការិនី និងក្រុមការងារនៅទទួលបានការងារ ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងផ្តល់ស្នាមញញឹម សំណើច ការលើកទឹកចិត្តជូនទស្សនិកជនទាំងអស់អោយនៅបន្តសង្ឃឹម រក្សាភាពវីជ្ជមាន និងទទួលការញុាំងទឹកចិត្តក្នុងការបន្តដំណើរជីវិតទៅមុខទៀត។ ក្រុមការងារសហគ្រាសសង្គមហ្វារជិត២០រូបបានចូលរួមជួយស្ថានភាពហិរញវត្ថុរបស់យើងដោយពួកគាត់ទទួលការព្យួការងាររយ:ពេលយូរ ក្រុមការងារផ្សេងទៀត យល់ស្របទទួលយកចំណូល៥០%​ឬតិចជាងនេះដើប្បីជួយយើងទាំងអស់គ្នា។ ខ្ញុំដឹងគុណពួកគាត់មិនភ្លេចឡើយ។

សូមអរគុណអ្នកទាំងអស់គ្នា!

ខ្ញុំសូមអរគុណ AvyTravel ព្រមទាំងអ្នកគាំទ្រជាច្រើនដែលបានអញ្ជើញទទួលបទពិសោធន៍នៅហ្វារនិងបានចែលរំលែក

បើសិនជាអ្នកសួរខ្ញុំថា “តើនរណាជាគំរូរបស់អ្នក នៃភាពក្លាហាន ការលះបង់ សេចក្តីស្រឡាញ់ ភាពរឹងមាំង និងងសេចក្តីសង្ឈឹម?​”

ខ្ញុំនឹងឆ្លើយថា : “សហស្ថាបនិក លោកគ្រូអ្នកគ្រូ ក្រុមការងារ សិស្សានុសិស្ស នៃសមាគមហ្វារពន្លឺសិល្ប: និងសិល្បការិនី សិល្បករ ក្រុមការងារ នៃ ល្ខោនសៀកកម្ពុជាហ្វារ”

ឥឡូវ​នេះ ពួកយើងត្រូវសួរសំណួខ្លួនឯងថាតើពួកយើងក្រាញននៀលតស៊ូបន្តបានរយ​:ពេលប៉ុន្មានទៀត នៅពេលមិនទាន់មាន គំរោងពពុះទេសចណ៍​ មិនទាន់មានការមកដល់នៃទេសចរអន្តរជាតិនៅឡើយ?

ពួកយើងពឹងផ្អែកទៅលើការចូលរួមគាំទ្ររបស់ជនរួមជាតិទាំងអស់ និងមិត្តភក្តិទាំងឡាយដែលហៅព្រះរាជាណាចក្រកម្ពុជាថាជាផ្ទះរបស់ពួកគាត់។​

ខ្ញុំសង្ឈឹមថាល្ខោនសៀកកម្ពុជាហ្វារនឹងនៅបន្តបើកទ្វារស្វាគមន៍ប្រិយមិត្ត ទស្សនិកជន​ទាំងអស់ និងបន្តផ្តល់ការងារនិងចំណូលជូនសិល្បការិនី សិល្បករនិងក្រុមការងារ។​

ខ្ញុំសូមអរគុណចំពោះការចូលរួមនិងគាំទ្ររបស់អ្នកទាំងអស់គ្នា។សូមចូលរួមនៅរាត្រីនេះនិងស្អែក និងរៀងរាល់ចុងសប្តាហ៍។

ខ្ញុំសង្ឃឹមថាលោកអ្នកដែលធនធាននិងសមត្ថភាពគាំទ្រនឹងជួយយើងដើម្បីយើងអាចអញ្ជើញ យុវនារី យុវជន ក្រុមគ្រួសារជាច្រើនទទួលបទពិសោធន៍សិល្ប: និងការញុាំងទឹកចិត្ត ពីសិល្បការិនី សិល្បករ ល្ខោនសៀកកម្ពុជាហ្វារ និងសមាគមហ្វារពន្លឺសិល្ប:ដោយការធ្វើការគាំទ្រដោយ ចូលរួមការរកថវិការលើគេហទំព័រខាងក្រោម ឬ តាមរយ:កុងធនាគារ ABA, លេខកុង, 000707710, ឈ្មោះ PHARE PERFORMING SOCIAL ENTERPRISE CO LTD ឬ 000784673 ឈ្មោះ PHARE PONLEU SELPAK

https://pharecircus.org/shop/donation/invite-a-family

/https://www.gofundme.com/f/invite-a-family-to-the-circus

Help us keep our doors open and employments retained. Come to Phare Circus tonight and tomorrow and different shows each weekends. I thank you all for your participation, attendance and contribution. You can “Invite a Family” on 2 different links: The Phare Circus website (preferred) and GoFundMe.

https://pharecircus.org/shop/donation/invite-a-family

/https://www.gofundme.com/f/invite-a-family-to-the-circus

Or ABA, Account: 000707710, name PHARE PERFORMING SOCIAL ENTERPRISE CO LTD or 000784673, account name: PHARE PONLEU SELPAK.

Thank you for being with us along our journey to sustainability and human empowerment.

Leave a comment

Ama Ndlovu explores the connections of culture, ecology, and imagination.

Her work combines ancestral knowledge with visions of the planetary future, examining how Black perspectives can transform how we see our world and what lies ahead.